ពេជ្រ សូលីកា បែកគ្នាជាមួយស្វាមីក្លាយជា Single Mom ដូចគ្នាភ្លាម អតីតមិត្ត ហ្វីយ៉ាតា សុំឲ្យអ្នកគាំទ្រកុំនិយាយអ្វីដែលមិនពាក់ព័ន្ធនឹងខ្លួន ចាត់ទុកថាបុណ្យបាប ជាកម្មផលរបស់គេ...
សិល្បៈកម្សាន្ត
303

សិល្បៈ ៖ កាលពីម្សិលមិញនេះ បណ្តាញសង្គម ក៏ដូចជាបណ្តាអ្នកសិល្បៈមានការចាប់អារម្មណ៍ ចំពោះការទម្លាយពីចំណងស្នេហ៍បែកបាក់ របស់ពេជ្រ សូលីកា និងលោក ឃីម ហាន ដែលជាសាម្វី ដោយសារក្នុងStory របស់អ្នកទាំង២ ។

តែបើតាមការទម្លាយសាររបស់លោក ឃីម ហាន លោកបញ្ជាក់ថា ទោះបីបែកគ្នាមែន តែពួកគេទាំង២នាក់ នៅបំពេញតួនាទីជាឪពុក ជាម្តាយ និងរាប់អានគ្នាជាមិត្តបានដដែល ។

ដោយឡែក សាររបស់ពេជ្រ សូលីកា វិញបានទម្លាយចេញមក ហាក់ចង់បង្ហាញពីមូលហេតុ នៃការបែកបាក់គ្រួសារ ដែលបណ្តាលមកពីការមិនឲ្យតម្លៃក្នុងគ្រួសារ ភាពមិនចុះសម្រុង និងការក្បត់ផិតជាដើម ដែលធ្វើឲ្យមហាជន អាណិតពេជ្រ សូលីកា ដែលជាតារាស្រីម្នាក់ រងនូវទុក្ខសោក មិនចេះចប់មិនចេះហើយក្នុងជីវិត ។

គ្រាន់តែ ពេជ្រ សូលីកា បែកគ្នាជាស្វាមីក្លាយជា Single Mom ដូចគ្នាភ្លាម អតីតមិត្ត ហ្វីយ៉ាតា ក៏បានបង្ហោះសារយ៉ាងដូច្នេះថា « សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូមមិនបាច់យករឿងដែលមិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ. ខ្ញុំអាហោសិកម្មអោយទៅគ្រប់មនុស្សដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ មិនថាធ្លាប់មើលងាយខ្ញុំក្នុងនាមខ្ញុំជា single mum រឺធ្លាប់និយាយមិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ. អញ្ចឹងខ្ញុំសុំមិនដឹងលឺអ្វីទាំងអស់. រាល់ថ្ងៃខ្ញុំរស់ជាខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគតកូនទៅថ្ងៃមុននិងអនាគតខ្លួនឯង. រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ. ខ្ញុំជឿថាពេលវេលានិងបើកភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លងមកអ្វីដែលខ្ញុំធ្លាប់និយាយដាស់តឿនគឺសុទ្ធតែជាការពិតនិងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ. តែការជ្រើសរើសគឺជារបស់មនុស្ស រើសតបស្នងទៅអំពើនោះដោយបែបណាជាកម្មផលរបស់គេ.

អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិងខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើចយំអ្នកណាទេ. ព្រោះខ្ញុំគិតរឿងបាបបុណ្យ... ដោយសារតែគ្រប់យ៉ាងដែលយើងសាងវានឹងសងយើងនៅក្នុងជាតិនេះមិនចាំបាច់ជាតិក្រោយ។ » ៕


Telegram