បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យមានចំនួន៨ន្លែងធ្វើការត្រួតពិនិត្យហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ.ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តុះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីម៉ោង១២យប់ចូលថ្ងៃទី០៧ដល់២០ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា៖រាជរដ្ឋាភិបាលកម្ពុជាសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរនិងបិតរមណីយ៍ដ្ឋានទេសចរណ៍ជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ១៩ ខេត្តបន្ទាយមានជ័យជាខេត្តនៅទឹសពាយ័ព្យនៃប្រទេសកម្ពុជាដែលមាន៩ស្រុក.ក្រុង ត្រូវបានដាក់ប៉ុស្តិ៍ធ្វើការត្រួតពិនិត្យមានចំនួន៨កន្លែងដើម្បីហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ.ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តុះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីម៉ោង១២យប់ចូលថ្ងៃទី០៧ដល់២០ ខែមេសា ឆ្នាំ២០២១។(មានបទសំភាសន៍)
ឯកឧត្តមបានបញ្ជាក់ថា៖ប៉ុស្តិ៍ត្រួតពិនិត្យហាមឃាត់ចំនួន៨កន្លែងមាន ស្រុកមង្គលបូរី២កន្លែង ១គោលដៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ព្រំប្រទល់ស្រុកថ្មគោលខេត្តបាត់ដំបង គោលដៅទី២ស្រុមង្គលបូរីខេត្តបន្ទាយមានជ័យ ព្រំប្រទល់ស្រុកបវិលខេត្តបាត់ដំបង ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យមាន២គោលដៅ ព្រំប្រទល់ស្រុកសំពៅលូនខេត្តបាត់ដំបង ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ២កន្លែងព្រំប្រទល់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ១គោលដៅព្រំប្រទល់ស្រុកក្រឡាញ់ខេត្តសៀមរាប ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ១គោលដៅ ព្រំប្រទល់ខេត្តឧត្តរមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖សេចក្តីសម្រេចត្រូវអនុវត្តអោយបានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការត្រួតពិនិត្យហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ.ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តុះអាសន្នរយៈពេល១៤ថ្ងៃចាប់ពីម៉ោង១២យប់ចូលថ្ងៃទី០៧ដល់២០ ខែមេសា ឆ្នាំ២០២១។ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ពីភូមិសាស្គ្រនៃខេត្តមួយទៅភូមិសាស្គ្រនៃខេត្តមួយទៀត៕ដោយ៖ចន្ត្រា