ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៣រូប ខណៈរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញឈ្មោះនិងកន្លែងធ្វើការ កន្លែងស្នាក់នៅ អំពាវនាវដល់ពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទង ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងរួសរាន់ទៅយកសំណាក
រាជធានីភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៣រូប ដែលជាករណីឆ្លងក្នុងសហគមន៍។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។