អាជ្ញាធររាជធានីភ្នំពេញ ឃាត់យាន្តយន្តសរុបចំនួន ១៦៨គ្រឿង គ្រាន់តែរយៈពេល ៧ថ្ងៃ នៃការអនុវត្តបម្រាមគោចរ
ព័ត៌មានជាតិ
322

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ទុកយានយន្តសរុបបានចំនួន ១៦៨គ្រឿង ដែលក្នុងនោះម៉ូតូមានចំ រថយន្ត ម៉ូតូនិងម៉ូតូកង់៣ ដែលបន្តធ្វើដំណើរល្មើសបម្រាម រីឯអ្នកបើកបរទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ក្នុងរយៈពេល៧ថ្ងៃនៃការអនុវត្តវិធានការបិទបម្រាមគោចរ តែប៉ុណ្ណោះ។នេះបើតាមលោកម៉េត មាសភក្តីអ្នកនាំពក្យសាលារាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់TVFB នៅល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២១នេះ។

លោកបញ្ជាក់បន្តថាសមត្ថកិច្ចអនុវត្តវិធានការបម្រាមគោចរចំនួន៦យប់កន្លងមកនេះ គឺឃាត់យាន្តយន្តបានច្រើនតែចំនួន២ថ្ងៃដំបូងតែប៉ុណ្ណោះ ក្រោយមកចំនួន៤ថ្ងៃ ទូរលេខចំនួនអ្នកល្មើសបម្រានគោចរបានធ្លាក់ចុះខ្លាំងមែន ជាពិសេសយប់មិញនេះ សមត្ថកិច្ចដកហូតយាន្តយន្តតែ២គ្រឿងតែប៉ុណ្ណោះ។មានន័យថាបងប្អូនប្រជាពលរដ្ធបានយល់ដឹងនិងជ្រាបពីព័ត៍មាននេះ ហើយបងប្អូនបានចូលរួមជាមួយអាជ្ញាធរតែម្តង។

សូមបញ្ជាក់ថា រដ្ឋបាលរាជរាជធានីភ្នំពេញ បានប្រកាសអនុវត្តសេចក្តីសម្រេចស្តីពី វិធានការរដ្ឋបាលជាបណ្តោះ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រៀងរាល់វេលាម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ ត្រូវបានដាក់ចេញនូវបម្រាមគោចរ រឹតត្បិតចំពោះសកម្មភាពរបរអាជីវកម្ម ការជួបជុំគ្នា ការទទួលទានអាហារ ភេសជ្ជៈ ឬគ្រឿងស្រវឹង និងផ្អាកបណ្តោះអាសន្នការធ្វើដំណើរចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលគ្មានការចាំបាច់ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ចំពោះការអនុវត្តបម្រាមគោចរនេះ កម្លាំងនគរបាលរាជធានីភ្នំពេញដែលជាកម្លាំងស្នូល សកម្ម សហការជាមួយកម្លាំងពាក់ព័ន្ធនៃការចូលរួមអនុវត្ត ដោយបានប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ក្នុងការចុះអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ដែលមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានប្រើប្រាស់កម្លាំងចល័ត កម្លាំងឈរជើងតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជនីភ្នំពេញ ដើម្បីរាំងខ្ទប់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលល្មើសនឹងបម្រាមគោចរ ក្នុងការយកទៅអនុវត្តតាមនីតិវីច្បាប់។

យោងតាមការសង្កេតរបស់សមត្ថកិច្ច ដោយឃើញពីសកម្មភាពនៃការអនុវត្តបម្រាមគោចរ ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ ស្ថានភាពទូទៅនៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ជាពិសេសចំនួនបទល្មើសនៃអ្នកធ្វើដំណើរចរាចរណ៍ល្មើសបម្រាមគោចរបានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាសញ្ញាបង្ហាញថា ប្រជាពលរដ្ឋនាំគ្នាចូលរួមគោរពច្បាប់នៃវិធានការរដ្ឋបាលជាបណ្តោះអាសន្ននេះ៕


Telegram