បិទដំណើរការល្បែង(ជល់មាន់តាមទូរទស្សន៍អនឡាញ)មួយនៅឃុំគគីរ ស្រុកកៀនស្វាយ
ព័ត៌មានជាតិ
170

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានអប់រំណែនាំ និងកិច្ចសន្យាដល់ម្ចាស់ទីតាំងឲ្យបិទដំណើរការល្បែង(ជល់មាន់តាមទូរទស្សន៍អនឡាញ) កាលពីម្សិលម្ងៃថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី ដែលម្ចាស់មានឈ្មោះ សុទ្ធ ចិន្តា ភេទស្រី អាយុ ៣១ ឆ្នាំ ស្ថិតនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូបញ្ជាក់ថានៅលើផេកហ្វេសបុកស្នងការនគរបាលខេត្តកណ្តាលបានបង្ហោះថាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបចំពោះសាធារណជន និងគណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ ជំរាបសួរលោកពូខ្ញុំមានបញ្ហានិងការព្រួយបារម្មណ៍នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ មានកន្លែងកាហ្វេភ្នាល់ជល់មាន់តាមទូរទស្សន៍ចាប់ពីម៉ោង ១២ រហូតដល់ម៉ោង ៦ យប់មានមនុស្សមកលេងប្រហែល ៣០ទៅ៤០នាក់ មកពីភូមិផ្សេងៗគ្នារំខានរកតែសម្រាកមិនបានពេលថ្ងៃណាមួយភ័យខ្លាចរឿងកូវីដ ទៀតសំណូមពរសុំបញ្ឈប់បានទេ ហើយសុំលាក់ផេកខ្ញុំឆាតទៅផង កុំឲ្យគេខឹងព្រោះជាមុខរបររបស់គេហឺ អរគុណជំរាបលាជួយឲ្យប៉ូលិសប៉ុស្តិ៍គាត់មកមើលផងបើនៅតែចឹងងាប់ហើយ នៅជិតមណ្ឌលក្លារ៉ាពូជួយផង។

ក្រោយទទួលបានពត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនិងក្រុមប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានដាក់បទបញ្ជាឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ចុះស្រាជ្រាវទីតាំងខាងលើ ៕




Telegram