ភាគីថៃបានជំនួយម៉ាស៊ីនPCRចំនួន១គ្រឿងដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតសម្រាប់វិភាគរកវីរ៉ូសកូវីដ១៩ ក្នុង១ថ្ងៃ ៤០០ទៅ៥០០សំណាក
ព័ត៌មានជាតិ
173

បន្ទាយមានជ័យ៖ ភាគីថៃបានជំនួយម៉ាស៊ីនPCRចំនួន១គ្រឿងដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតសម្រាប់វិភាគរកវីរ៉ូសកូវីដ១៩ក្នុង១ថ្ងៃ៤០០ទៅ៥០០សំណាក។

លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា៖កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១កន្លងទៅអង្គការThiland International Cooperation Agency(TICA)ព្រៈរាជាណាចក្រថៃឡង់បានប្រគល់ម៉ាស៊ីនPCRសម្រាប់វិភាគរកវីរ៉ូសកូវីដ១៩ចំនួន១គ្រឿង ដែលប្រគល់ជូនដល់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលត្រូវបានទទួលនៅច្រកទ្វារព្រំដែនស្រុកម៉ាឡៃ។

លោកបានបញ្ជាក់ថា៖ ជំនួយភាគីថៃក្រោមគម្រោងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺឆ្លងតាមព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា.ថៃជាពិសេសខេត្តបន្ទាយមានជ័យព្រៈរាជាណាចក្រកម្ពុជានិងខេត្តស្រៈកែវព្រៈរាជាណាចក្រថៃឡង់ សហការគ្នាអោយកាន់តែល្អប្រសើរបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលក្នុងសហគមន៍។

លោកវេជ្ជៈបណ្ឌិត រឿន សុធី បានបញ្ជាក់ថា៖ក្រោយទទួលម៉ាស៊ីនតេស្តសំណាក់វិភាគរកវីរ៉ូសកូដ១៩ពីភាគីថៃដែលត្រូវដាក់នៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតរៀបចំហើយនិងគ្រូភាគីថៃត្រូវបានបង្រៀនជំនាញតាមអោនឡាញនិងក្រសួងសុខាភិបាលកម្ពុជាអោយខាងមន្ត្រីជំនាញចុះជួយណែនាំនិងដំណើរការអនុវត្តន៍ឆាប់ៗនេះតាមជំនាញបានប្រាប់ថាក្រោយដំណើរអាចធ្វើតេស្តសំណាក់វិភាគរកវីរ៉ូសកូវីដ១៩ក្នុង១ថ្ងៃបានពី៤០០ទៅ៥០០សំណាក់៕ដោយ៖ចន្ត្រា


Telegram