រាជធានីភ្នំពេញ៖ លោកគ្រូមហាជ័យ ម្ចាស់វិមានមហាជ័យ បានរៀបចំពិធីបុណសង្ឃទាន មហាបង្សុកូល ឧទ្ទឹសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាសង្ឃរាជ សម្តេច ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ជំនាន់ ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ព្រះរាជវង្សានុវង្សខ្មែរគ្រប់ព្រះអង្គ វិញ្ញាណក្ខន្ធ លោកមេទ័ព យុទ្ធជន យុទ្ធនារី វីរៈបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ប្រជាជនខ្មែរ ដែលបានស្លាប់ដោយសារភ្លើងសង្គ្រាមគ្រប់ជំនាន់ សពអនាថាគ្មានញាតិការទាំងអស់ ពោលសពដែលស្លាប់ដោយគ្រោះមហន្តរាយផ្សេងៗ និងសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ទាំងអស់ ។
ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឪកាសនោះលោកគ្រូមហាជ័យ បានថ្វាយបច្ច័យបួន តេយ្យទានរួមមានអង្ករ គ្រឿងឧបភោគបរិភោគផ្សេងៗទៀង ព្រមទាំងថ្វាយបច្ច័យចំនួន១ម៉ឺនប្រាំពាន់ដុល្លារអាមេរិក ដល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីចាត់ចែងកសាង សមិទ្ធិផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជាមួយគ្នានោះលោកគ្រូ ក៏សូមជូន មហាកុសលផលបុណ្យ ដល់កូនសិស្សលោកគ្រូមហាជ័យទាំងអស់ ដែលបានបរិច្ចាកបច្ច័យមួយចំនួនធ្វើបុណ្យរួមជាមួយលោកគ្រូមហាជ័យផងដែរ ៕ដោយ៖លីណា