កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករចំណាកស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខាងមុខទប់ស្កាត់កូវីដ១៩
ព័ត៌មានជាតិ
102

បន្ទាយមានជ័យ៖ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ពលករចំណាកស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខាងមុខទប់ស្កាត់កូវីដ១៩អភិបាលខេត្តលើកឡើងឱកាសប្រគល់អំណោយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នៅមុខាសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាដាក់វិធានការដល់អាជ្ញាធរខេត្តជាប់ព្រំដែនត្រូវទប់ស្កាត់អោយចំពោះពលករចំណាក់ដោយខុសច្បាប់ដែលគេចវេសពីធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរាលដាលក្នុងសហគមន៍។និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ.ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន និងបិតរម្មណីយ៍ដ្ឋានទេសចរណ៍ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តមបានបញ្ជាក់ថា៖ ជាការយកចិត្តទុកដាក់ពីឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរខាងមុខនេះបានឧត្ថម្ភអំណោយជូនកងកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនការពារបូរណៈភាពទឹកដីនិងទប់ស្កាត់ពលករចំណាក់ស្រុកដែលគេចវេសធ្វើចត្តាឡីស័ក។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖កងកម្លាំងដែលត្រូវបានទទួលអំណោយមានចំនួន១៣អង្គភាពដែលត្រូវបានទទួលអំណោយមានអង្ករ៤,០០០គីឡូក្រាម មី១៧០កេស ទឹកស៊ីអ៊ីវ១៤០យួរ ទឹកត្រី១៤០យួរ ត្រីខកំប៉ុង៥១កេស ទឹកបរិសុទ្ធ៧៩០កេស ស្កសរ១០០គីឡូក្រាម ប៊ីចេង១០០គីឡូក្រាម អំបិលអ៊ីយ៉ូត ១០០គីឡូក្រាម ខ្ទឹមស១០គីឡូក្រាមថវិការមួយចំនួន៕ដោយ៖ចន្ត្រា


Telegram