អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រកាសច្រានចោលព័ត៌មានដែលចែកតៗគ្នាថា «អាជ្ញាធរនឹងបិទខណ្ឌមានជ័យ»
ព័ត៌មានជាតិ
738

រាជធានីភ្នំពេញ ៖នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះសាលារាជធានីភ្នំពេញ បានចេញមកប្រកាសច្រានចោលនូវព័ត៌មានដែលបានបាញ់តៗគ្នាថា អាជ្ញាធរនឹងបិទខណ្ឌមានជ័យ ព្រោះតែចំនួនអ្នកឆ្លងជំងឺកូវីដបានកើនឡើងជាបន្ដបន្ទាប់។នេះបើតាមលោកលោក ម៉េត មាសភក្ដីអ្នកនាំពាក្យសាលារាជធានីភ្នំពេញដែលបានបញ្ជូនមកអង្គភាពTVFBមុនបន្តិច។

លោក ម៉េត មាសភក្ដី បានអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនដែលបំពុលព័ត៌មានខាងលើនេះជាបន្ទាន់ផងដែរ។

ការចេញមកបដិសេធរបស់សាលារាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានសំឡេងអនាមិកមួយ បានចែកតៗគ្នាថា ៣ម៉ោងទៀតសមត្ថកិច្ចនឹងបិទខណ្ឌមានជ័យ ដោយសារកម្មករនៅរោងចក្រ ឌីន ហាន រកឃើញវិជ្ជមានកូវីដជាបន្ដបន្ទាប់៕


Telegram