គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ​២៦១នាក់ នៅក្នុង​រោងចក្រ ឌីន ហាន ត្រូវបានរក​វិជ្ជមាន​កូវីដ១៩ បុគ្គលដែលមិនទាន់បានឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់
ព័ត៌មានជាតិ
323

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធចំនួន ​២៦១នាក់ នៅក្នុង​រោងចក្រ ឌីន ហាន ត្រូវបានរក​វិជ្ជមាន​កូវីដ១៩ ។

ក្រសួងព័ត៌មាន សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់​មកជាបន្ទាន់។

សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល។ ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information 


Telegram