មេ​បញ្ជាការ​រុស្ស៊ីថ្មី​ ​​ទទួលស្គាល់ថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូ កំពុងរងសម្ពាធវាយបកយ៉ាងខ្លាំងពីកងទ័ពអ៊ុយក្រែន
អន្តរជាតិ
234

គៀវ ៖ មេបញ្ជាការថ្មីនៃកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន បានធ្វើការទទួលស្គាល់ដ៏កម្រ នៃសម្ពាធដែលពួកគេស្ថិតនៅក្រោមការវាយលុករបស់អ៊ុយក្រែន ដើម្បីដណ្តើមយកមកវិញនូវតំបន់ភាគខាងត្បូង និងភាគខាងកើត ដែល​ទីក្រុងម៉ូស្គូអះអាងថា បានបញ្ចូល កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសញ្ញាមួយផ្សេងទៀតនៃក្តីបារម្ភរបស់រុស្ស៊ី​,ប្រធានផ្នែកយុទ្ធសាស្ត្រនៃតំបន់ Kherson ភាគខាងត្បូង ដែលត្រូវបានដំឡើងដោយវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ (១៨ខែតុលា​) បានប្រកាស «ការផ្លាស់ទីលំនៅ ជាបណ្តើរៗ» នៃជនស៊ីវិលពីទីក្រុងចំនួនបួននៅលើដងទន្លេ Dnipro​។

លោក ឧត្តមសេនីយ៍ Sergei Surovikin មេបញ្ជាការកងទ័ពអាកាសរុស្ស៊ី ដែលបច្ចុប្បន្នកំពុងបញ្ជាកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានប្រាប់បណ្តាញព័ត៌មានរដ្ឋ Rossiya 24 ថា«ស្ថានភាពនៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស» អាចត្រូវបានពិពណ៌នាថាមានភាពតានតឹង។ ​លោក​បាននិយាយថា «ស្ថានភាពនៅក្នុងតំបន់នេះគឺពិបាកណាស់។ សត្រូវកំពុងវាយលុកដោយចេតនានូវហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាននៅក្នុង Kherson»។

គួរជម្រាបថា កងកម្លាំងរុស្ស៊ីនៅទីក្រុង​Kherson ត្រូវបានរុញច្រានត្រឡប់មកវិញពីចម្ងាយពី២០គីឡូម៉ែត្រទៅ ៣០ គីឡូម៉ែត្រក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយប្រឈមនឹងហានិភ័យនៃការជាប់គាំងទល់នឹងច្រាំងខាងលិចនៃទន្លេ Dnipro ប្រវែង២,២០០​គីឡូម៉ែត្រ ដែលកាត់ផ្តាច់ប្រទេសអ៊ុយក្រែន៕

ប្រភព៖  CNA

Telegram