ក្រោយមហាជនរិះគន់យ៉ាងខ្លាំងទៅលើអ្នកនាង ម៉ូលីកា ដែលបានឡាយវីដេអូ បោះពាក្យសម្តី មិនសមរម្យ ដាក់ទៅកាន់ តារាសម្តែងអ្នកនាង សឿ សុធារ៉ា ប្រៀបធៀប បែបមនុស្សជា និងមនុស្សឆ្កួត អួតពីការរកស៊ី ដោយបាននិយាយថា ខ្លួនមិនមែនជាមនុស្សឆ្កួត ដូចសឿ សុធារ៉ា នោះទេ មនុស្សឆ្កួតគ្មានលទ្ធផលរកលុយសងគេទេ តែខ្លួនអាចរកលុយសងគេបាន ហាក់បីមាក់ងាយដល់អ្នកនាង សឿ សុធារ៉ា ដែលកំពុងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ និងកំពុងត្រូវការលើកទឹកចិត្តយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួននោះ ពេលនេះ អ្នកនាង ម៉ូលីកា បានចេញមុខមកសុំទោសជាសាធារណៈហើយ ។
ក្នុងនោះ ម៉ូលីកា បានបង្ហោះទាំងស្រុងថា « នាងខ្ញុំ មូលីកា Mo Likaសូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណះជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និងធ្វើអោយបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសប្បារលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់ សុំទោសបងប្អូនជាសាធារណះ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន ។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នយងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង » ៕