ម្ចាស់គណនីTikTok ឈ្មោះ ចង្ហាន់ហ៊ុយ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួន ចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:២០នាទី សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បាននាំខ្លួនជនសង្ស័យឈ្មោះ គង់ សម្បតិ្ត ថ្ងៃកំណើត ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៥ មានអាសយដ្ឋាន ភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់គណនីTikTok ឈ្មោះ ចង្ហាន់ហ៊ុយ ចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕









