រដ្ឋបាលខេត្តកណ្តាល សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន នៅផ្សារគគីរ ចាប់ពីថ្ងៃទី១៣ ខែមេសា នេះតទៅ រហូតមានការជូនដំណឹងថ្មី ក្រោយមានអាជីវករមួយចំនួន បានឆ្លងវីរុសកូវីដ១៩ ក្នុង« ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ »
ព័ត៌មានជាតិ
292

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន នៅផ្សារគគីរ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករមួយចំនួន នៅផ្សារគគីរ សក្នុងភូមិគគីរ ស្រុកកៀនស្វាយ បានឆ្លងវីរុសកូវីដ១៩ ក្នុង« ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ » ដែលស្ថានភាពនេះអាចរីករាលដាលជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ការផ្អាកដំណើរការជាបណ្តោះអាសន្ន នៅផ្សារគគីរ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល នេះ នឹងចាប់គិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ​រហូតដល់មានការជូនដំណឹងថ្មី ។

ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖ 


Telegram