ក្រសួងសុខាភិបាលច្រានចោលផេកហ្វេសប៊ុកដែលបន្លំជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ឈ្មោះ"ក្រសួងសុខាភិបាលCOVID-19"
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសានេះបាន ប្រកាសច្រានចោលទាំងស្រុង នូវទំព័រហ្វេសប៊ុកដែលមានអាខោនឈ្មោះ "ក្រសួងសុខាភិបាលCOVID-19" មានដាក់រូបលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន (ដូចរូបខាងក្រោមនេះ) មិនមែនជាផេកផ្លូវការរបស់ក្រសួងសុខាភិបាលនោះឡើយ គឺជាផេកបន្លំទេ។ ក្រសួងសុខាភិបាលបានស្នើ សុំអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការជាបន្ទាន់ផង ហើយរាល់ការផ្សាយក្នុងទំព័រនេះក្រសួងមិនទទួលខុសត្រូវឡើយ។ក្រសួងសុខាភិបាលអំពាវនាវ ដល់សាធារណជន មេត្តាកុំជឿលើការផ្សាយក្នុងទំព័រនេះឱ្យសោះ ។ គេហទំព័រផ្លូវការរបស់ក្រសួង គឺមានឈ្មោះ "ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានធីកព័ណខៀវ " និងមានរូបអគារក្រសួងសុខាភិបាលជាសម្គាល់។(មានរូបភាពដូចបង្ហាញជូនខាងក្រោមនេះស្រាប់)៕