រដ្ឋបាលខេត្តសម្រេចបិទជាបណ្តោះអាសន្នមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប្រាសាទកែវ ក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់
ព័ត៌មានជាតិ
267

ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ឡេង សុខេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ត្រូវជាស្វាមី និងជាកូនរបស់លោកស្រី ចឿម ផល្លា ដែលករណីនេះ ជាករណីការឆ្លងរាលដាលក្នុងសហគមន៍ ក្នុងខេត្តសៀមរាប។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទ មន្ទីរ ពិសោធន៍វេជ្ជសាស្រ្ត ប្រាសាទកែវ មានទីតាំងស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្ន រហូតដល់មានការចេញសេចក្តី-ជូនដំណឹងជាថ្មី ដោយសារ លោក ឡេង សុខេង បានចេញចូលទីតាំងនេះ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប សូម ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តា ឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការ ងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕


Telegram