អភិបាលរាជធានី សូមអោយអាជីវករ កុំឡើងថ្លៃទំនិញគ្មានហេតុផល ក្នុងតំណាក់កាលជំងឺកូវីដ-១៩បើមិនដូច្នោះទេ អាជ្ញាធររាជធានីនិងមានវិធានការរដ្ឋបាល
ព័ត៌មានជាតិ
137

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញនិងមានវិធានការរដ្ឋបាលផងដែរ ។

ក្នុងសន្និសីទសារព័ត៌មានមួយនារាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ បងប្អូន អាជីវករដែល

លក់ដូរគ្រឿងអាហារហូបចុករួចហើយ មិន ត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ ។ រដ្ឋបាលរាជធានីភ្នំពេញ និងមានវិធានការនៅថ្ងៃក្រោយ ដោយមិនអាចអោយឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ ។

លោកបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ចែងរឿងនេះ។ចំណែក ក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកអោយឈ្មួយទុច្ចរិតរួចខ្លួនទេ ។

លោកបានអំពាវនាវឲ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ខណៈដែលពួកគាត់កំពុងមានទុក្ខយើងត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ ។

លោកឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសអោយផុតពីគ្រោះដ៏កាចសាហាវនៃជម្ងឺកូវីដ-១៩នេះ ដូច្នេះសូមបងប្អូនអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩នេះទាំងអស់គ្នា៕


Telegram