អភិបាលរាជធានីថ្លែងការអរគុណ អាជីវករលក់ដូរគ្រឿងហូបចុក ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានី ដោយមិនតំឡើងថ្លៃម្ហូបអាហាក្នុងអំឡុងពេលបិទខ្ទប់រាជធានី១៤ថ្ងៃ
ព័ត៌មានជាតិ
484

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវកររកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនតំឡើង

ថ្លៃម្ហូបអាហារក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នេះ។

ការថ្លែងនូវការអរគុណបែបនេះ របស់លោកឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែមេសានេះក្រោយពីលោកបានធ្វើការអំពាវនាវឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបានមិនឲ្យទំនិញ ដែលជាគ្រឿងហូបចុកឡើងថ្លៃខ្ពស់

គ្មានហេតុផលនោះ ហើយក្រោយពីមានការអំពាវនេះឃើញថា បងប្អូនអាជីវករបានចូលរួមយ៉ាងសកម្មដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ហើយសម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកផងដែរ។

គួរបញ្ជាក់ថា ៖ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ

លោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏និងមានវិធានការរដ្ឋបាលផងដែរ ៕


Telegram