អភិបាលរាជធានី ប្រគល់ មីក្រូកាន់ដៃ៥០គ្រឿងជូនស្នងការនគរបាលរាជធានី ដើម្បីយកទៅប្រើប្រាស់តាមគោលដៅបិទខ្ទប់រាជធានី
ព័ត៌មានជាតិ
135

ភ្នំពេញ៖ ដើម្បីការពារឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ចដែលបាននឹងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ទាំងផងគោលដៅចេញ ចូលរាជធានីនិងគោលដៅនៅកណ្តាលក្រុង ផហលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រលប់ថ្ងៃទី១៦ខែមេសានេះ បានប្រគល់ឧបករណ៍ឃោសនស័ព្ទហៅ មេក្រូកាន់ដៃចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ អោយមានគម្លាតពីអ្នកធ្វើដំណើរ។

លោកឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ៖ការប្រគល់ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ចំនួន៥០គ្រឿង ជូនដល់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យកងកម្លាំងយើង

យកទៅប្រើប្រាស់ អោយមានគម្លាតសុវត្ថិភាពពីអ្នកធ្វើដំណើរ ចៀសវាងកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ខណៈដែលកម្លាំងសមត្ថកិច្ចកន្លងមកនិយាយដោយមាត់ មិនមានមេក្រូកាន់ដៃ បំពងសំលេង ។

គួរបញ្ជាក់ផងដែរថា ៖ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ទីតាំងត្រួតពិនិត្យ ច្រក ចេញ ចូលរាជធានីភ្នំពេញចំនួន៩គោលដៅ និងដាក់គោលដៅដើម្បីត្រួតពិនិត្យនៅតាមបណ្តាខណ្ឌទាំង១៤ចំនួន២៨គោលដៅទៀត សរុបទាំងអស់ចំនួន៣៧គោលដៅ ។

លោកឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ ខណៈមកទទួលឧបករណ៍ឃោសនស័ព្ទ( មេក្រូកាន់ដៃ) ទាំង៥០គ្រឿងនេះពីលោកឃួង ស្រេង លោកបានបញ្ជាក់ថា មីក្រូកាន់ដៃទាំងនេះនឹងយកទៅប្រគល់ជូនសមត្ថកិច្ចប៉ូលីស ដែលឈជើងនៅគ្រប់គោលដៅទាំងអស់ ដើម្បីមាននិយាយណែនាំពីវិធានផ្សេងៗ បានឆ្ងាយពីប្រជាពលរដ្ឋ ៕


Telegram