លោកគឹម សន្តិភាព រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ
ព័ត៌មានជាតិ
207

រាជធានីភ្នំពេញ៖ លោកគឹម សន្តិភាពរដ្ធលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍បានបញ្ជាក់ថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ។នេះបើតាមការបង្ហោះនៅលើផេកផ្លូវការរបស់លោកនៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១នេះ។

លោកបញ្ជាក់ទៀតថាសូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាតអោយធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តអោយបានត្រឹមត្រូវតាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ!

រាល់ការប្រើប្រាស់ការអនុញ្ញាតរបស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម៕


Telegram