ឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អាចបញ្ជូនទៅតុលាការ ក្រោយពីសមត្ថកិច្ចវាយខ្នោះ
ព័ត៌មានជាតិ
350

រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលបណ្តាញព័ត៍មានលើកយកមកផ្សពផ្សាយតាំងតែពីយប់មិញ ដោយនៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១សមត្ថកិច្ចចាប់វាយខ្នោះដៃទៅក្រោយជាមួយមនុស្ស២នាក់ទៀតជុំវិញរឿងរ៉ាវប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី ៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់លោកលោកឧត្តមសេនីយ៍ ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅស្ថិតនៅស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជុំវិញករណីខាងលើនេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិត្រូវបានបណ្តាញព័ត៍មានក្នុងស្រុកស្រង់ប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែមេសានេះឆ្នាំ២០២១នេះថា នឹងត្រូវដកស័ក្តិ និងបណ្តេញចេញពីក្នុងជួរនគរបាល និងបញ្ជូនទៅតុលាការតាមច្បាប់ ពាក់ព័ន្ធការបង្កើតកម្មវិធីផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅជាមួយអ្នកជួលបន្ទប់ របស់ខ្លួនកាលពីយប់យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះបណ្តាញព័ត៍មានក្នុងស្រុកបានស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន កំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសឲ្យម៉ឺងម៉ាត់បំផុត។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃទី១៦ ខែមេសា នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ មានដូចជា :

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ឋានន្តរស័ក្តិ : ឧត្តមសេនីយ៍ទោ , ឋាន: អនុប្រធានសេនាធិការ

នៃអគ្គស្នងដ្ឋានការនគរបាលជាតិ នៅផ្ទះលេខ ៥៨ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។

៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

សេចក្តីរាយការណ៍បានឲ្យដឹងថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី ៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់លោកលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ផឹកស៊ី រាំច្រៀង លេងប៉ាតម្ស៉ៅ នៅក្នុងទីតាំងរបស់ខ្លួន។ បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕


Telegram