នាំខ្លួនលោកផ្កាយ២និងកូនចៅ២នាក់ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ
ព័ត៌មានជាតិ
521

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី១៧ មេសា នេះ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បាននាំខ្លួនលោកផ្កាយ២និងកូនចៅ២នាក់ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដោយត្រូវបានលោកឡុង ជាប ព្រះរាជអាជ្ញារងកំពុងដំណើរសាកសួរតាមនីតិវិធី នៅវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២១នេះ ។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល និងមានឋានៈអនុប្រធានសេនាធិការនៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និង៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

សូមរំលឹកទៀតថា ពួកគេទាំង៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន ក្រោយពួកគេបានរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ កាលពីវេលាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។សូមរង់ចាំមើលតើវាសនាលោកផ្កាយ២និងកូនចៅត្រូវតុលការចាត់ការបែបណា???


Telegram