រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ជូន ក្រុមហ៊ុន ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២រ បស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖
ក. ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត) និងខ. ឯកសារបញ្ជាក់អំពីការងារ ឬប្រកបមុខរបរ ឬអាជីវកម្មដែលចេញដោយក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ ឬដោយអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត(សង្កាត់/ឃុំ)។
ជាមួយគ្នានោះក្នុងករណីដែលមិនអាចទទួលបានលិខិតបញ្ជាក់ការងារច្បាប់ដើម រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ លោក លោកស្រី ប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១ នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។
បន្ថែមលើសពីនោះក្នុងករណីខាងលើនេះដែរ ឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ ទាក់ទងមកក្រុម Hot line សាកសួរអំពីការ បិទខ្ទប់(Lock Down) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ តាមរយៈលេខទំនាក់ទំនង៖ -១២៩៩ -០៧៧៨៥៦៩៦៦ -០៩៨៣៧៩៧៧៧ -០៩៩៤២៩០៤០ ៕