រដ្ធបាលខេត្តព្រៃវែងបានរកឃើញមនុស្សចំនួន៥នាក់ល្មើសបម្រាមមកពីរាជធានីភ្នំពេញលួចចូលមកខេត្តព្រៃវែង បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត
ព័ត៌មានជាតិ
662

ខេត្តព្រៃវែង៖ រដ្ឌបាលខេត្តព្រៃវែងបានបង្ហាញមុខអ្នកល្មើសបម្រាមនៅតែមាន ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។

រដ្ធបាលខេត្តបានបញ្ជាក់ថាអ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។

ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វើដំណើរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

យើងខ្ញុំ ជាអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូនទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច៕


Telegram