រាជធានីភ្នំពេញ៖ លោកជំទាវយក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងចាប់ផ្ដើមអនុវត្ដ ការធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដក្រុង ដែលមានហានិភ័យខ្ពស់។
ក្រសួងសុខាភិបាល បានសម្រេចជ្រើសយើងឧបករណ៍តេស្ដរហ័សនេះ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី»។
លោកជំទាវយក់ សម្បត្ដិ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃើញនូវប្រសិទ្ធិភាព នៃឧបករណ៍តេស្ដរហ័សនេះ កាលពីម្សិលមិញ ខណៈដែលយើងបានយកទៅធ្វើតេស្ដ ដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ យើងរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយយើងបានយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺឃើញលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដតែម្ដង នៅថ្ងៃនេះ។ប្រភពTVK