ស្ត្រីម្នាក់បានផឹកស៊ីជាមួយមិត្តភក្តិជាច្រើននាក់ត្រូវបានប៉ូលីសហៅធ្វើកិច្ចសន្យានិងសំទោសជាសាធារណៈថ្ងៃក្រោយអោយរាង
ព័ត៌មានជាតិ
247

បន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានផឹកស៊ីជាមួយមិត្តភក្តិជាច្រើននាក់ត្រូវបានប៉ូលីសហៅធ្វើកិច្ចសន្យានិងសំទោសជាសាធារណៈថ្ងៃក្រោយអោយរាងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

មន្ត្រីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ស្ត្រីដែលត្រូវបានអប់រំនិងធ្វើកិច្ចសន្យាមានឈ្មោះ គឹម កញ្ញា អាយុ៣៦ឆ្នាំរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តអោយបានតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ បង្ការទប់ស្កាត់កូវីដ១៩ត្រូវទប់ស្កាត់អោយបានមិនអោយរាតត្បាតក្នុងសហគមន៍។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរមានអាខោនហ្វែសឺបុកឈ្មោះKanha Kim បានបង្ហោះរូបជាច្រើនសន្លឹកដែលកំពុងជួបជុំផឹកស៊ីជាមួយមិត្តភក្តិហើយទាំងសសេរខ្លឹមសារថា៖អញផុសទៀតចាំមើលមីអាយៈណាវារម៉ាស់កណ្តួយទៀតអញជួបគឺជួបជូនចំពោះពួកពូកែផ្តល់ព័ត៌មានពេលមិនបានជួបមិនផ្តល់ផងពេលជួបដឹងភ្លាម ដែលផុសកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលទទួលព៌មានឃើញតាមបណ្តាញសង្គមដែលប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ហើយមន្ត្រីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវរកឃើញម្ចាស់អាខោននាំយកមកធ្វើកិច្ចសន្យានិងសំទោសជាសាធារណៈហើយធ្វើការអប់រំទើបអោយត្រឡប់ទៅផ្ទៈវិញ៕ដោយ៖ចន្ត្រា


Telegram