ក្រោយទឹកជំនន់ជនលិចផ្លូវឆ្នាំកន្លងមកមន្ទីជំនាញបានកសាងផ្លូវនិងកសាងប្រឡាយរំដោះទឹកដោយកថ្មប្រឡុង
ព័ត៌មានជាតិ
601

បន្ទាយមានជ័យ៖ ក្រោយទឹកជំនន់ជនលិចផ្លូវឆ្នាំកន្លងមកមន្ទីជំនាញបានកសាងផ្លូវនិងកសាងប្រឡាយរំដោះទឹកដោយកថ្មប្រឡុងដែលមានប្រវែងជិត១០គីឡូម៉ែត្រក្រុងសិរីសោភ័ណ។

លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ផ្លូវជាតិលេខ៥ឆ្លងកាត់ក្រុងសិរីសោភ័ណពីចំណុចស្រីគ្រប់ល័ក្ខក្រុងសិរីសោភ័ណដល់ព្រំប្រទល់ស្រុកមង្គលបូរីមានប្រវែងជិត១០គីឡូម៉ែត្រដែលរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ ហើយត្រូវធ្វើការកសាងឡើងវិញផ្លូវកៅស៊ូ និងប្រឡាយរំដោះទឹក។

លោកបានបញ្ជាក់ថា៖ផ្លូវកៅស៊ូដែលត្រូវបានកសាងឡើងវិញមានប្រវែងជិត១០គីឡូម៉ែត្រនេះមានទទឹងជិត១០ម៉ែត្រនិងបណ្តោយជិត១០គីឡូម៉ែត្រ និងកសាងប្រឡាយរំដោះទឹកខាងលិចផ្លូវដែលចាក់បេតុងរឺក្រាសថ្មប្រឡុងដែលមានប្រជាងជិត១០គីឡូម៉ែត្រដែលមានជម្រៅ២ម៉ែត្របាតក្រោម១ម៉ែត្រខ្នងលើ២ម៉ែត្រដែលកំពុងកសាងបានប្រមាណជាង៤០%ហើយថវិការគ្រោះមហន្តរាយ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដែលឃើញការកសាងផ្លូវបានកោតសសើរចំពោះប្រធានមន្ទីសាធារណៈការនិងដឹកជញ្ចូនខេត្តបន្ទាយមានជ័យលោក សុក ចាន់ថា និងអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី ដែលបានកសាងផ្លូវជាតិលេខ៥ចូលក្រុងសិរីសោភ័ណ និងប្រព័ន្ធរំដោះទឹក។កាលពីឆ្នាំមុនផ្លូវជាតិលេខ៥ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណទៅព្រំប្រទល់ស្រុកមង្គលបូរីត្រូវបានទឹកលិចស្ទើរាល់ឆ្នាំប្រជាពលរដ្ឋឆ្លងកាត់ទៅមកជួបការលំបាកដោយទឹកលិចហើយត្រូវបានសាងឡើងវិញទៅមកបានស្រួលឆាប់រហ័ស៕ដោយ៖ចន្ត្រា


Telegram