បន្ទាយមានជ័យ៖ ក្រោយពេលដែលមានភ្លៀងធ្លាក់ប្រជាកសិករបាននាំគ្នាភ្ជួររាស់ព្រួសស្រូវជាបណ្តើរៗនៅស្រុមង្គលបូរី។
ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យឃើញមានភ្លៀងធ្លាក់២ទៅ៣មេ ហើយចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែររួចរាល់ឃើញបងប្អូនប្រជាកសិករបាននាំគ្នាកំពុងភ្ជួររាស់និងព្រួសស្រូវជាបណ្តើរៗហើយដូចចាស់ពោលថា(ធ្វើស្រែទាន់ពេល) ដែលឃើញការភ្ជួររាស់និងព្រួសស្រូវនេះឃើញនៅវាលស្រែស្ថិតឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ប្រជាកសិករបានប្រាប់ថា៖ជារាងរាល់ឆ្នាំប្រជាកសិករនៅពេលដែលមានភ្លៀងធ្លាក់ហើយបុណ្យចូលឆ្នាំប្រពៃណីយ៍ហើយតែងតែនាំគ្នាភ្ជួររាស់និងព្រួសស្រូវជាបណ្តើរៗហើយតែនៅស្រុកមង្គលបូរី ដែលប្រជាកសិករពេញនិយមបង្កបង្កើនផលស្រូវលើកទី១មានប្រភេទ ស្រូវសែនក្រអូប ស្រូវអ៊ីអ៊ា និងស្រូវនាងខុន។
ប្រជាកសិករបានបញ្ជាក់ថា៖ការបង្កបង្កើនផលស្រូវគឺនៅពេលមានភ្លៀងធ្លាក់២ទៅ៣មេតែងតែភ្ជួរដាស់ដីចោលរយៈពេល២ទៅ៣ថ្ងៃបានភ្ជួរច្រូយដីហើយព្រួសស្រូវមានភ្ជួរលុបបើមានដីសើមដោះលឿន បើដីស្ងួតព្រួសហាលហើយរាស់លុបបើមានរាំងភ្លៀងមិនខូចព្រោះធ្វើស្រែប្រវ៉ាស់ធម្មជាតិបើមានភ្លៀងស្រូវដោះល្អបើគ្មានភ្លៀងរាំងកន្លៈខែប្រឈមខូចស្រូវដែលព្រួសហើយ។
ប្រជាកសិករបានបញ្ជាក់ថា៖កាលឆ្នាំ២០២០កន្លងទៅនៅពេលប្រមូលផលស្រូវស្រាលជាប្រភេទស្រូវសែនក្រអូបនិងអ៊ីអ៊ាត្រូវបានទឹកលិចខូចអស់ ដែលមានភាគតិចណាស់ប្រមូលផលបានទាន់ ហើយនៅពេលដែលទឹកជំនន់ស្រកអស់បង្កបង្កើនផលឡើងវិញរឺស្តាឡើយវិញពេលស្រូវមានដើមដងល្អខ្លៈជិតប្រមូលផលគ្មានទឹកបញ្ជូនស្រូវបណ្តាលខូចអស់មិនអាចបរមូលផលបាន៕ដោយ៖ចន្ត្រា