ក្រោយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែររួចរាល់លោកស្នងការនគរបាលខេត្តដឹកនាំចុះពិនិត្យសួរសុខទុកកម្លាំងឈជើងតាមបន្ទាត់ព្រំដែន
ព័ត៌មានជាតិ
581

បន្ទាយមានជ័យ៖ក្រោយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែររួចរាល់លោកស្នងការនគរបាលខេត្តដឹកនាំចុះពិនិត្យសួរសុខទុកកម្លាំងឈជើងតាមបន្ទាត់ព្រំដែននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិហើយលោកបានដឹកនាំកម្លាំងចុះពិនិត្យនិងសួរសុខទុកកម្លាំងនគរបាលការពារព្រំដែនគោកដែលឈជើងការពារទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ដែលគេចវេសពីធ្វើចត្តាឡីស័កបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលក្នុងសហគមន៍។

លោកបានដាក់វិធានការដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវអនុវត្តអោយបានតាមប្រសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣ការពារ ៣កុំអោយបានខ្ជាប់ខ្ជួនជានិច្ច និងបង្កើនការការពារសន្តិសុខនិងសណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖កងកម្លាំងត្រូវចេញល្បាតតាមបន្ទាត់ព្រំដែននិងទប់ស្កាត់ពលករចំណាក់ស្រុកដោយល្មើសច្បាប់តាមរយៈមេខ្យល់ត្រូវស្រាវជ្រាវចាប់ខ្លួនដើម្បីអនុវត្តតាមច្បាប់ ហើយពលករដែលលួចឆ្លងដែនគេចវេសធ្វើចត្តាឡីស័កក្រោយឃាត់ខ្លួនបានត្រូវណែនាំអប់រំហើយបញ្ជូនតៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចន្ត្រា

§

Telegram