មន្ទីរពេទ្យអន្តរជាតិអរៀនដា ជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ដែលកំពុងស្វែងរកមន្ទីរពេទ្យសម្រាលបុត្រធីតា
បច្ចេកវិទ្យា
1.72K

(ភ្នំពេញ)៖ ស្រ្តីគ្រប់រូបនៅក្នុងប្រទេសកម្ពុជា នឹងលែងមានក្តីបារម្ភ ចំពោះហានិភ័យកំឡុងពេលសម្រាលកូនទៀតហើយ ពីព្រោះមន្ទីរពេទ្យអន្តរជាតិអរៀនដា បានប្រមូលផ្តុំដោយវេជ្ជបណ្ឌិតឯកទេសជំនាញៗ មានបទពិសោធន៍ជាច្រើនឆ្នាំទាំងជនជាតិខ្មែរ និងជនជាតិបរទេស បំពាក់នូវម៉ាស៊ីន ឧបករណ៍ និងបរិក្ខារទំនើបៗឈានមុខគេបង្អស់ សម្រាប់រង់ចាំជួយពិនិត្យ និងព្យាបាលជូនប្រពលរដ្ឋកម្ពុជា ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

ជាក់ស្តែងថ្មីៗនេះ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានសង្គ្រោះអ្នកជំងឺម្នាក់រួចផុតពីសេចក្តីស្លាប់ ដែលជួបបញ្ហាជំងឺទឹកភ្លោះជ្រាបចូលក្នុងចរន្តឈាមភ្លាមៗ ក្នុងពេលសម្រាល ដែលជំងឺនេះជាជំងឺធ្ងន់ធ្ងរ និងកាចសាហាវបំផុត ហើយក៏ជាជំងឺដ៏កម្រកើត និងមិនអាចមានការគ្រោងទុក។

ជំងឺនេះអាចកើតឡើងមកលើអ្នកជំងឺ ១នាក់ក្នុងចំណោម ១ម៉ឺនទៅ៤ម៉ឺននាក់តែប៉ុណ្ណោះ ហើយជំងឺនេះមានអត្រាមរណៈភាពខ្ពស់រហូតដល់៨០ភាគរយ។ តែមន្ទីរពេទ្យអន្តរជាតិអរៀនដា បានជួយសង្គ្រោះជីវិតអ្នកជំងឺបានដោយជោគជ័យ។ នេះសបញ្ជក់ថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យដ៏ល្អ និងសាកសមបំផុតសម្រាប់ស្ត្រីៗដែលកំពុងមានគភ៌ ហើយចង់សម្រាលនៅមន្ទីរពេទ្យដែលមានស្តង់ដារ សុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ។

កាន់តែពិសេសក្នុងខែឧសភា ឆ្នាំ២០២៣នេះ សម្រាប់លោកអ្នកដែលមានបំណងចង់ទិញកញ្ចប់សម្រាលបុត្រធីតា នៅមន្ទីរពេទ្យអន្តរជាតិ មានការផ្តល់ជូនពិសេសដោយគ្រាន់តែទិញកញ្ចប់សម្រាលតម្លៃចាប់ពី១០៩៩ដុល្លារ លោកអ្នកនឹងទទួលបានការថែមជូន ៣កញ្ចប់ភ្លាមៗដែលមានតម្លៃរហូតដល់ ៦០០ដុល្លារ ក្នុងការថែមជូនមានដូចជា៖

១៖ កញ្ចប់ពិនិត្យសុខភាពទូទៅដោយឥតគិតថ្លៃ៖ ផ្តល់ជូនកញ្ចប់លម្អិតដែលមានមុខងារពិនិត្យជូនលោកអ្នករហូតដល់១៨មុខ ចំពោះលោកអ្នកដែលទិញកញ្ចប់សម្រាល បន្ទប់ស្តង់ដារ, ដឺឡាក់ និងស្វីត, និងកញ្ចប់ពិស្តារដែលមានមុខងារពិនិត្យជូនលោកអ្នករហូតដល់២៧មុខ ចំពោះលោកអ្នកដែលទិញកញ្ចប់សម្រាល បន្ទប់ឃ្វីន, ឃីង និងឃីងផ្លាស។ ការពិនិត្យ និងពិគ្រោះដោយវេជ្ជបណ្ឌិតជនជាតិបរទេស ជាមួយបទពិសោធន៍ជាង២០ឆ្នាំ, ជាមួយម៉ាស៊ីនទំនើបៗជាច្រើនដូចជា ម៉ាស៊ីន MRI, CT SCAN, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង ដែលសុទ្ធសឹងជាម៉ាស៊ីនទំនើបៗឈានមុខគេបង្អស់។ អ្នកបច្ចេកទេសបញ្ជាម៉ាស៊ីនសុទ្ធសឹងតែជាជនបរទេស ហើយរាល់ការបកប្រែលទ្ធផលនៃការថតគឺធ្វើនៅប្រទេសសឹង្ហបុរី ដូច្នេះលទ្ធផលពិនិត្យសុខភាពរបស់លោកអ្នកធានាថាត្រឹមត្រូវ ១០០%។

២៖ កញ្ចប់ពិនិត្យសុខភាពកុមារដោយឥតគិតថ្លៃ៖ ផ្តល់ជូនកញ្ចប់ដែលមានមុខងារពិនិត្យជូនកូនៗលោកអ្នករហូតដល់១១មុខ ចំពោះលោកអ្នកដែលទិញកញ្ចប់សម្រាល បន្ទប់ស្តង់ដារ, ដឺឡាក់, ស្វីត, បន្ទប់ឃ្វីន, ឃីង និងឃីងផ្លាស។ ពិនិត្យ និងពិគ្រោះដោយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយឧបករណ៍ និងបរិក្ខារទំនើបៗ។

៣៖ កញ្ចប់ប្រឹក្សាអាហារូបត្ថមដោយឥតគិតថ្លៃ៖ ផ្តល់ជូនការពិគ្រោះ និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកអាហារូបត្ថម្ភជនជាតិថៃ និងការរៀបចំផែនការអាហារជូនលោកអ្នកដោយឥតគិតថ្លៃ! លោកអ្នកនឹងទទួលបាននូវរបបអាហារ ដែលមានតុល្យភាពសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់ និងជួយលោកអ្នកឲ្យរឹងមាំនិងមានសុខភាពល្អ ព្រមទាំងជួយការពារជំងឺដែលទាក់ទងនឹងរបបអាហារ ដូចជាមហារីកមួយចំនួនផងដែរ មិនតែប៉ុណ្ណោះជួយដល់ទារកដែលនៅក្នុងផ្ទៃឲ្យមានការលូតលាស់ល្អ និងមានសុខភាពល្អផងដែរ។

សូមបញ្ជាក់ថា ការផ្តល់ជូននេះត្រឹមតែ៥០០នាក់ដំបូងតែប៉ុណ្ណោះ។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានអាសយដ្ឋាន No. 66, Street 31cc, Sangkat Stueng Meanchey, Khan Meanchey, Phnom Penh។ ទំនាក់ទំនងទូរសព្ទលេខ៖ 023 232 789 / 078 233 789 / 096 6233 789 ៕



Telegram