រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតទេ
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការដឹកជញ្ជូនអាហារ និងគ្រឿងឧបភោគបរិភោគចូលមកក្នុងតំបន់ក្រហមជាលក្ខណៈឯកជនមិនត្រូវបានអនុញ្ញាតទេ។
ក្រសួងពាណិជ្ជកម្មនឹងសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង (ដូចជា អង្ករ មី ត្រីខ កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតដែលចាំបាច់) ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ។
ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងលំបាកក្នុងជីវភាព អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នឹងផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់។
សូមមេត្តាអធ្យាស្រ័យ និងយោគយល់ចំពោះការលំបាក និងការរំខាននានា ក្នុងរយៈពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ដើម្បីយើងរួមគ្នាជួយដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនយើង!
ប្រភពTVK