លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លើកដៃអង្វរយ៉ាងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តាប់តាមការណែនាំ និងគោរពអនុវត្តវិធានការរបស់អាជ្ញាធរ ឲ្យបានត្រឹមត្រូវតែមួយរយៈពេលខ្លី
ព័ត៌មានជាតិ
128

រាជធានីភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណ:អភិបាលខណ្ឌសែនសុខ នៅតែបន្តអំពាវនាវ និងលើកដៃអង្វរយ៉ាងទទូចសុំអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្តាប់តាមការណែនាំ និងគោរពអនុវត្តវិធានការរបស់អាជ្ញាធរ អោយបានត្រឹមត្រូវតែមួយរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ-១៩ កុំអោយបន្តឆ្លងរាលដាលក្នុងសហគមន៌ និងដើម្បីសុខសុវត្ថិភាពក្រុមគ្រួសារយើង និងសុវត្ថិភាពប្រជាជនយើងក្នុងប្រទេសទាំងមូល។ លោកធ្វើសកម្មភាពនេះក្នុងពេលចុះបេសកកម្មការងារតាមមូលដ្ឋាន ជាមួយក្រុមការងារទាំងយប់ ទាំងថ្ងៃ។

លោកថ្លែងថា, អាជ្ញាធរគ្រប់ជាន់ថ្នាក់បានកំពុងខិតខំដោះស្រាយបញ្ហាស្បៀងអាហារសម្រាប់បងប្អូនដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងបងប្អូនដែលមានជីវភាពខ្វះខាត ជាបន្តបន្ទាប់ ដូចនេះ សូមបងប្អូនយោគយល់អធ្យាស្រ័យ និងចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីយើងទាំងអស់គ្នា ដោយអនុវត្តវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ អោយមានប្រសិទ្ធភាពខ្ពស់ ។

លោកបន្តថា, “បើមិនមានភារកិច្ចចាំបាច់ សូមកុំចេញក្រៅផ្ទះអោយសោះ“ និងអរគុណបងប្អូនមួយចំនួនធំដែលចូលរួមអនុវត្តបានល្អកន្លងមក ៕


Telegram