ប្រធានក្រុមប្រឹក្សាខេត្តដឹកនាំមន្ត្រីចុះពិនិត្យស្ថានព្រំដែនដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកនិងបទល្មើសតាមបន្ទាត់ព្រំដែន
ព័ត៌មានជាតិ
336

បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាខេត្តដឹកនាំមន្ត្រីចុះពិនិត្យស្ថានព្រំដែនដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកនិងបទល្មើសតាមបន្ទាត់ព្រំដែនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត។

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែររួចរាល់រួមជាមួយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឱវាធបានចុះពិនិត្យស្ថានភាពព្រំដែនដើម្បីពង្រឹងការទប់ស្កាត់នៅពលករចំណាក់ស្រុកដែលលួចឆ្លងដែនខុសច្បាប់គេចវេសធ្វើចត្តាឡីស័កនិងទប់ស្កាត់បទល្មើសឆ្លងដែន។

ឯកឧត្តមបានបញ្ជាក់ថា៖ក្រោយពេលដឹកនាំមន្ត្រីក្រោមឱវាធចុះពិនិត្យតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតឃើញជាក់ស្តែងឃើញថាកម្លាំងដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនបានខិតខំប្រឹងប្រែងការពារទប់ស្កាត់ការបានល្អ ហើយមានស្នាដៃដោយបង្ក្រាបឃាត់ខ្លួនមេខ្យល់ត្រូវចាត់ការតាមច្បាប់និងពលករត្រូវបានបញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ឯកឧត្តម ខេង ស៊ុម បានផ្តាំផ្ញើណែនាំដល់កងកម្លាំងត្រូវតែងអនុវត្តអោយបានតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលនៅវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ៣កាពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរាតត្បាតក្នុងសហគមន៍។ឈ្លាតក្នុងឱកាសបាននាំយកអំណោយជូនដល់កងកម្លាំងដែលកំពុងអនុវត្តការងារមានកម្លាំងយោធា កងរាជអាវុធហត្ថ និងនគរបាល ទទួលបានមាន មី ទឹកបរិសុទ្ធ ទឹកក្រូច ៕ដោយ៖ចិន្ត្រា


Telegram