អភិបាលខេត្តដាក់វិធានការដល់មន្ត្រីជំនាញនិងសមត្តកិច្ចត្រូវចុះពិនិត្យមើលជាប្រចាំតាមផ្សារត្រូវណែនាំបង្ការនិងទប់ស្កាត់កូវីដ១៩
ព័ត៌មានជាតិ
132

បន្ទាយមានជ័យ៖ អភិបាលខេត្តដាក់វិធានការដល់មន្ត្រីជំនាញនិងសមត្តកិច្ចត្រូវចុះពិនិត្យមើលជាប្រចាំតាមផ្សារត្រូវណែនាំបង្ការនិងទប់ស្កាត់កូវីដ១៩អោយបានការពាររាតត្បាតក្នុងសហគមន៍កាលពីថ្ងៃទី២១ ខែមេសា ឆ្នា២០២១។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីក្រោមឱវាធចុះណែនាំដល់អាជីវករនិងប្រជាពលរដ្ឋផ្សារចំនួន៣កន្លែងរយៈពេល១ថ្ងៃពេញមានផ្សារសិរីសោភ័ណ ផ្សារមង្គលបូរី ផ្សារក្រុងប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដែលចុះណែនាំបានចែកម៉ាស់ដល់អាជីវករនិងប្រជាពលរដ្ឋគ្មានពាក់ម៉ាស់ ឯកឧត្តម អ៊ុ រាត្រី បានណែនាំដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋដែលកំពុងមានវត្តមានក្នុងផ្សារត្រូវអនុវត្តអោយបានតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលត្រូវចូលរួមទាំងអស់បង្ការទប់ស្កាត់កូវីដ១៩ ពេលចូលផ្សារត្រូវពាក់ាម៉ាស់ ពេលត្រឡប់ទៅផ្ទៈវិញត្រូវលាងដៃដោយអាកុលឬសាប៊ូអោយបានស្អាតដើម្បីការពារការរាតត្បាតក្នុងសហគមន៍។

ឯកឧត្តមបានបញ្ជាក់ថា៖មន្ត្រីជំនាញនិងសមត្តកិច្ចត្រូវចុះពិនិត្យតាមផ្សារជាប្រចាំដើម្បីឃ្លាំមើលតែប្រជាពលរដ្ឋណាមួយមិនគោរតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា វិធានការបង្ការជំងឺកូវីដ១៩ ៣ការពារ ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង៣កុំ ១.កុំចូលទៅកន្លែងបិតជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេកត្រូវរកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ៈពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕ដោយ៖ចិន្ត្រា


Telegram