ខេត្តបន្ទាយមានជ័យរកឃើញវិជ្ជមានកូវីដ១៩ចំនួន២នាក់ស្រី១នាក់ជាពលករត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើសចត្តាឡីស័ក
ព័ត៌មានជាតិ
182

បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យរកឃើញវិជ្ជមានកូវីដ១៩ចំនួន២នាក់ស្រី១នាក់ជាពលករត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើសចត្តាឡីស័កនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា៖ខេត្តបន្ទាយមានជ័យរកឃើញវិជ្ជមានកូវីដ១៩ចំនួន២នាក់ក្នុងនោះស្រី១នាក់ដែលជាពលករត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ក្នុងចំណោម២នាក់ដែលវិជ្ជមានកូវីដ១៩មាន ម្នាក់ភេទប្រុសអាយុ២៧ឆ្នាំរស់នៅឃុំតាផូ ស្រុកស្វាយចេកដែលត្រូវបានក្រសួងប្រកាសលទ្ធផលកូវីដ១៩នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅពេលដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ស្រុកអូរជ្រៅកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ក្នុងចំណោម៨៧នាក់ស្រី៣៧នាក់ដែលត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណដើម្បីធ្វើចត្តាឡីស័កហើយយកសំណាក់ធ្វើតេស្តវិជ្ជមានកូវីដ១៩។

ដោយឡែកស្ត្រីម្នាក់អាយុ១៨ឆ្នាំដែលរស់នៅសង្កាត់.ក្រុងប៉ោយប៉ែតដែលត្រូវបានក្រសួងប្រកាសលទ្ធផលវិជ្ជមានកូវីដ១៩នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ជាពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ក្នុងចំណោម៤៣នាក់ស្រី១៨នាក់ដែលត្រូវបានបញ្ជូនទៅដាក់នៅមណ្ឌលក្រុងប៉ោយប៉ែតដើម្បីធ្វើចត្តាឡីស័កហើយយកសំណាក់ធ្វើតេស្តវិជ្ជមានកូវីដ១៩។

លោកវេជ្ជៈបណ្ឌិត រឿន សុធី បានបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យនៅពេលផ្ទុះជម្ងឺឆ្លងកូវីដ១៩នៅដើមឆ្នាំ២០២០រហូតដល់២០២១នេះអ្នកដែលមានវិជ្ជមានកូវីដ១៩មានចំនួន៦២នាក់ស្រី៤១នាក់នៅឆ្នាំ២០២១នេះមានចំនួន៥៧នាក់ស្រី៣៩នាក់ដែលកំពុងសម្រាកព្យាបាលបានចំនួន២នាក់ស្រី១នាក់ជាពលកដែលត្រឡប់ពីប្រទេសថៃ៕ដោយ៖ចន្ត្រា


Telegram