ពិតជាមិនធម្មតាហាងសាក់ RSD TATTOO ដែលមានស្ថាបនិក 3រូបគឺ លោក រស់ ស៊ីឌីន , លោក យូឌី និង លោក ស៊ីដែន បានទៅធ្វើជាគណៈកម្មការដាក់ពិន្ទុនៅការប្រឡងក្នុងកម្មវិធី Vietnam Ink show. ដែលល្បី ដោយមានប្រទេសជាច្រើនចូលរួមប្រលង ។
ហាងសាក់ RSD TATTOO ដែលជាហាងសាក់ដំបូងគេ ធំជាងគេ ធ្វើការសហការជាមួយ ក្រុមសាក់ TATTOO KID ដែលកំពុងល្បីល្បាយយ៉ាងខ្លាំងនៅវៀតណាម ធ្វើកម្មវិធីប្រកួតសាក់លើកដំបូងជាមួយគ្នាគឺ Vietnam Ink show. សង្ខេបបន្ដិច យើងក្រឡេកទៅមើលប្រវត្តិហាងសាក់ RSD ដែលមាន ស្ថាបនិក 3រូបខាងលើ ដែលរួមគំនិតគ្នាបង្កើតហាងដំបូងគេបំផុត តាំងពីឆ្នាំ 2009 ពួកគាត់តស៊ូប្រឹងប្រែងអស់រយះពេល៣ឆ្នាំទើបផ្ទុះការចាប់អារម្មណ៍និងល្បីខ្លាំងនៅឆ្នាំ2012 រហូតមកដល់ឥលូវរយះពេល ឈជើង បាន14 ឆ្នាំ មកហើយ
ក្រោមការដឹកនាំរបស់ ហាង Rsd ក៏បាននាំវិចិត្តសាក់រូបខ្មែរចូលរួមប្រកួតដើម្បីទទួលនូវបទពិសោធន៍យ៉ាងក្រាស់ក្រែលពីការប្រកួតនោះផងដែរ។
ស្ថាបនិកហាងសាក់ rsd ខាងលើបានប្រាប់ tvfb ឲដឹងថា ពួកគាត់ពិតជាមានអារម្មណ៍រំភើបនិងមានមោទនភាព ដោយកម្មវិធីខាងលើបានអញ្ជើញពួកគាត់ទៅធ្វើគណៈកម្មការ ដោយគេលើកឡើងដោយសារតែបទពិសោធន៍និងការងារដែលលោកធ្វើកន្លងមកគេឃើញថាសមត្ថភាពពិតជាគេអោយតម្លៃទើបគេ អញ្ចើញពួកគាត់ធ្វើជាគណៈកម្មការដាក់ពិន្ទុនៅកម្មវិធីខាងលើ ហើយជាងសាក់ដែលមានជំនាញច្រើនឆ្នាំជាច្រើនប្រទេសបានចូលរួមក្នុងការប្រលង ។
ពួកគាត់ទាំងបីអ្នកបន្ដថា ពួកគាត់នឹងមានគម្រោងធ្វើកម្មវិធី ប្រកួតសាក់លើកដំបូងគេបង្អស់នៅប្រទេសកម្ពុជាគឺកម្មវិធី Cambodia Ink Show ក្នុងពេលឆាប់ខាងមុខនេះ... ។
ស្ថាបនិកហាងសាក់ RSD ខាងលើ បន្ដទៀតថា ក្នុងនាមជាសិល្បះសាក់រូបខ្មែរមានឈាមជាខ្មែរ នៅពេលពួកគាត់បានរៀបចំធ្វើកម្មវិធី Cambodia Ink Show នៅប្រទេសខ្មែរ ពួកគាត់និងរៀបចំអោយល្អហើយនិងនាំយកវប្បធម៌ខ្មែរទៅបង្ហាញពិភពលោកតាមរយះការសាក់រូបជារូប ប្រាសាទ ហនុមាន យក្ស អប្សារា ដែលជាប្រពៃណីវប្បធម៌ខ្មែរដើម្បីឲ្យជនបរទេសនៅលើពិភពលោកបានស្គាល់ ។ https://www.facebook.com/VNinkshow?mibextid=LQQJ4d
លោក រស់ ស៊ីឌីន
លោក យូឌី
លោក ស៊ីដែន