តោះ! ថ្ងៃទី១៦ និង ១៧ ខែមីនា ខាងមុខនេះ ខេត្តសៀមរាបនឹងមានរៀបចំកម្មវិធីបុណ្យទន្លេ២០២៤ ថែមទាំងមានការរៀបចំកម្មវិធីកម្សាន្តជាច្រើន
ព័ត៌មានជាតិ
180

ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទី១៦ និង ១៧ ខែមីនា ខាងមុខនេះ ខេត្តសៀមរាបនឹងមានរៀបចំកម្មវិធីបុណ្យទន្លេ ដោយមានការរៀបចំកម្មវិធីកម្សាន្តជាច្រើនសម្រាប់បងប្អូនភ្ញៀវទេសចរទស្សនាកម្សាន្ត។

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ទៀតថា នេះជាកម្មវិធីមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចជិះទូកកម្សាន្តតាមដងស្ទឹងសៀមរាប ថតរូបលេងទុកជាអនុស្សាវរីយពេលមកលេងបុណ្យទន្លេ២០២៤ ៕


Telegram