ខេត្តកំពង់ស្ពឺ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយធម្មកថិកនាទីស្វែងយល់ព្រះពុទ្ធសាសនា ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកប្រតិបត្តិ និងឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត មហាសទ្ធាបុញ្ញ ភិរក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញ៉ឹក ប៊ុនថា ព្រមទាំងឥស្សរជន សប្បុរជន ព្រះសង្ឃ ពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ ខេត្តក្រុង បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំពិធី បុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យទក្ខិណានុប្បទាន ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ។
អាស្រ័យហេតុនេះ សូមគោរពយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ មហាឧបាសក មហាឧបាសិកា ឥស្សរជន សប្បុរសជន លោក លោកស្រី និងពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ សូមនិមន្ត និងអញ្ជើញចូល រួមតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនញុំាងប្រយោជន៍ឱ្យសម្រេចដូចប្រាថ្នាចុះ។
កម្មវិធីបុណ្យ៖ ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤
- ម៉ោង ១:៣០ នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅ នាទីស្វែងយល់ព្រះពុទ្ធសាសនាស្ថិតនៅក្នុង បរិវេណ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា
- ម៉ោង ២:០០ នាទីរសៀល ភ្ញៀវកិត្តិយសអញ្ជើញដល់
- ម៉ោង ២:៣០ នាទីរសៀល នមស្ការព្រះរតនត្រ័យ និងសមាទានសីល និងចម្រើនព្រះបរិត្ត
- ម៉ោង ៣:១៥ នាទីរសៀល ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ធ្វើកិច្ចស្វាគមន៍និងប្រគេនបុណ្យ ជូនបុណ្យ
- ម៉ោង ៣:៣០ នាទីរសៀល សម្តែងធម្មទេសនាដោយ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា
- ម៉ោង ៤:៣០ នាទីរសៀល អញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារ ។
ពុទ្ធបរិស័ទប្រាថ្នាចូលរួមបុណ្យផ្កាសាមគ្គី នេះសូមទំនាក់ទំនងតាមរយៈ
១-អគ្គមហាឧបាសិកា អ៊ុក ច័ន្ទថា 017 55 67 62
២-អគ្គមហាឧបាសិកា ផុន ស៊ីមហ៊ាង 011 95 40 94
៣-អគ្គមហាឧបាសិកា សុខ ថាច 012 24 61 06
៤-មហាឧបាសិកា ចម ឡៃតារា 012 70 84 81
៥-មហាឧបាសិកា ជរ ប៊ុណ្ណារី 012 76 18 58
៦-ឧបាសិកា ជ័យ យ៉េន (ដឹកនាំយានជំនិះ) 092 60 26 99
៧-មហាឧបាសិកា ដួង សុខេន 081 71 73 96
សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យរមែងនាំមកនូវសេចក្តីសុខ។ សូមអនុមោទនាបុណ្យ !!!