អភិបាល​រាជធានីភ្នំពេញ​ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានីយ​បូមទឹក​បឹងទំពន់​ប្រឡាយ​ស្ទឹងមានជ័យ
ព័ត៌មានជាតិ
91

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ១៣រោច​ ខែចេត្រ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មន្ទីរ​ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ស្ថានីយ​បូមទឹក​បឹងទំពន់​ប្រឡាយ​ស្ទឹងមានជ័យ​ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ ប្រឡាយ​បឹងត្របែក​ ស្ថានីយ​បូម​ទឹក​បឹង​ត្របែក​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំការមន​ និង​ប្រឡាយ​បឹង​ត្របែក​ ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​ ៕


Telegram