សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមន្ត្រីបម្រើរាស្ត្រឱ្យបានល្អ ដូចបម្រើក្រុមគ្រួសារខ្លួនឯង
ព័ត៌មានជាតិ
160

«បម្រើប្រជារាស្ដ្រ គឺដូចបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ចាំពាក្យនេះទៅ។ តើយើងចង់រស់នៅក្នុងបរិស្ថាននេះ ងាយស្រួលរស់នៅទេ សេវាសាធារណៈទាន់ចិត្តល្អប្រសើរទេ បើយើងចង់បាន សម្រាប់យើង សម្រាប់កូនយើង សម្រាប់គ្រួសារយើង គួរអនុវត្ត ព្រោះយើងចូលរួមក្នុងការផ្ដល់ សេវាឱ្យមន្ដ្រីផ្សេងទៀតផងដែរ ដែលជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើង»។ នេះជាការស្នើរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា មន្ដ្រីគ្រប់រូប ក៏ជាប្រជារាស្ដ្រដែរ ព្រោះនៅពេលមន្រ្តីចូលនិវត្តន៍ទៅ ក៏ក្លាយទៅជាប្រជារាស្រ្តធម្មតាវិញ ដូច្នេះក្នុងនាមជាមន្រ្តីរាជការ ត្រូវបម្រើរាស្រ្តឱ្យដូចជាបម្រើកូនចៅរបស់ខ្លួនឯងដែរ។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចា នោះទេ៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី


Telegram