ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃា..ត់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា(ប្រេីដាវកែច្នៃកាប់បំផ្លាញម៉ូតូ)
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យចំនួន០១នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូគេដោយប្រើដាវកែច្នៃ នៅចំណុចផ្លូវបេតុងខាងមុខមណ្ឌលប្រល័យពូជសាសន៍ជេីងឯក ស្ថិតនៅ ភូមិរសួស សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី។

ជនសង្ស័យខាងលើមានឈ្មោះ ឌី វ៉ាន់ដេតហៅដេត ភេទប្រុ សអាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្ភារៈខូចខាត:ដាច់កន្ទុយម៉ូតូពីក្រោយ; បែកកុងទ័រ; បែកចង្កៀងម៉ូតូពីខាងមុខ។

ស្លាកស្នាម និងវត្ថុតាងបន្សល់ទុកកន្លែងហេតុ: ម៉ូតូ ០១គ្រឿង,(របស់ជនរងគ្រោះ) ;ដាវកែច្នៃចំនួន០១ដេីម(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរបន្តនីតិវិធីនៃច្បាប់៕


Telegram