នារីម្នាក់សង្សារ ច្របាច់កស...ម្លាប់ រួចយកសពទៅព្យួរក បង្វែនដាន ចាក់សោរពីក្រៅ ហើយរត់បាត់
សន្តិសុខសង្គម
261

រាជធានីភ្នំពេញ ៖ ម្តាយបាត់ដំណឹងកូនស្រីជាច្រើនថ្ងៃ នៅមិនសុខទ្បើងពីស្រុកមកមើលកូនក្នុងបន្ទប់ជួល ស្រាប់តែឃើញកូនត្រូវបានសង្សារ ដែលឃាតក ច្របាច់កសម្លាប់ រួចយកទៅព្យួរក៎ នៅជាប់នឹងចង្រឹងទ្វារ ហើយបិទទ្វារ ចាក់សោរពីខាងក្រៅ ដើម្បីបង្វែរដាន់ រត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខផ្ទះលេខ២៣ ផ្លូវលេខ២៨៧ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ សួន មករា ហៅ ស្រីនីត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុ ភោជនីយដ្ឋានស៊ិកនេកឈ័រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្ទះលេខ២៣ ផ្លូវលេខ២៨៧ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីពេញ ។ សាកសពស្លាកស្នាម ជាំរលាត់ទ្រុឌនៅលើករបស់ជនរងគ្រោះផ្នែកខាងមុខ ស្នាមជាំគន្លាក់ដៃទាំងសងខាង និងក្រលៀនខាងឆ្វេង ។

ចំណែកមានឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នកកម្មង់អាហារ នៅហាងជាមួយគ្នាមានអាសយដ្ឋានផ្ទះ២៨៦ ផ្លូវបេតុង ភូមិគង្គាផុល សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (បច្ចុប្បន្នស្នាក់នៅជាមួយជនរងគ្រោះ) ហើយត្រូវជាសង្សារនឹងគ្នា។

បើតាមការបញ្ជាក់ពីអ្នកក្បែរខាងបានប្រាប់អោយដឹងថា នៅប្រមាណវេលាម៉ោង ០៣ទៀបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់បានឃើញ នារីរងគ្រោះខាងលើ នឹងបុរសជាសង្សារបានដើរឡើងបន្ទប់ជាមួយគ្នា រួចក៏ចូលក្នុងបន្ទប់ចាក់សោរបាត់តែម្តង ។

ប្រភពពីក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ គាត់បានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែ កូន មិនលើកទូរស័ព្ទទាល់តែសោះ។ ភ្លាមៗ ក្រុមគ្រួសាររបស់សពរងគ្រោះក៏បានចេញពីខេត្តតាកែវឡើងមកភ្នំពេញ ដើម្បីមកមើលកូនស្រីរបស់ខ្លួន ។ ប៉ុន្តែពេលមកដល់វេលាម៉ោង ០៤ និង ៣៥នាទីរសៀលថ្ងៃដដែល មកដល់ចំណុចខាងមុខបន្ទប់ជួល ក៏ស្រាប់តែទ្វារបន្ទប់ចាក់សោរ ប៉ុន្តែគាត់មើលទៅខាងក្នុងបន្ទប់ ឃើញស្រមោលៗ ប៉ុន្តែគោះទ្វារយ៉ាងណាក៏មិនព្រមបើកទ្វារសោះ ទើបភ្លាមៗ គាត់បានហៅអ្នកក្បែរខាងមកជួយកាត់សោរ ។ បន្ទាប់កាត់រួច ក្រុមគ្រួសារចូលទៅក្នុងបន្ទប់ បានធុំក្លិនស្អុយ ក្រឡែកមើលក្រោយ ក៏ស្រាប់តែឃើញសាកសពកូនស្រី របស់ខ្លួន បានចងកជាប់នឹងចង្រឹងដែក ជាប់នឹងទ្វារស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ដោយពេលនោះដែរ ក្រុមគ្រួសារបានស្រែកទ្រហោយំ បង្កអោយអ្នកក្បែរខាងបង្កភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍។

តាមការពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានថា៖ សាកសពស្លាប់ដោយសារការច្របាច់កថប់ដង្ហើមបណ្ដាលឲ្យស្លាប់ មិនមែនស្លាប់ដោយសារចងកសម្លាប់ខ្លួននោះទេ និងបានធ្វើការប្រគល់សព ជូនឈ្មោះ ម៉ោង គិត (ជាម្ដាយ) ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិតាម៉ៅ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ តាមប្រពៃណី ខណៈសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ អែល វិចិត្រ


Telegram