ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៤ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័នៃអធិការដ្ឋាននគរបាលក្រុងធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះធី សុថេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលក្រុងដេីម្បីធ្វេីការស្រាវជ្រាវនិងដកហូតបាន៖
-ឡេបថប់ ចំនួន០១គ្រឿង
-ម៉ូនីទ័រក្បាលកុំព្យូទ័រ ចំនួន០១
គ្រឿង
-ប៉ុសផ្សាចំនួន០១
-អំភ្លីចំនួន០១
-ម៉ាស៊ីនស្វានចំនួន០២គ្រឿង
-កូនសោមួយចំនួន
-អាយផេតម៉ាកសាំសុងខូចចំនួន០១
-ឆ្នាំងសាកចំនួន០៣ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី នៅចំណុចក្រុមទី២៣ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង និងខេត្តបាត់ដំបងជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពគាស់ផ្ទះចូលលួចយកសម្ភារៈដែលជនរងគ្រោះឈ្មោះហៀង ម៉េងលី ភេទប្រុស អាយុ ៣២ឆ្នាំ សម្ភារៈបាត់បង់រួមមាន៖
-ឡេបថប់ ចំនួន០១គ្រឿង
-កាមេរ៉ាកាណុង ចំនួន០១គ្រឿង
-ម៉ូនីទ័រក្បាលកុំព្យូទ័រ ចំនួន០១គ្រឿង
-ប៉ុសផ្សាចំនួន០១
-អំភ្លីចំនួន០១
-ម៉ាស៊ីនស្វានចំនួន០២គ្រឿង
-ម៉ាស៊ីនកាត់ដែកចំនួន០១ និងសម្ភារៈផ្សេងៗទៀត ។
ក្រោយកេីតហេតុជនរងគ្រោះបានបណ្តឹងមកសមត្ថកិច្ចនគរបាល ហេីយបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលេីនិងដកហូតវត្ថុតាង។
ក្រោយធ្វេីការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពក្នុងលំនៅដ្ឋានជនរងគ្រោះចូលទៅលួចសម្ភារៈរបស់ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញ ៕