ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម អភិសន្ដិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ការបង្រ្កាបបទល្មេីសគ្រប់ប្រភេទ ពិសេសក្រុមក្មេងទំនើងដែលមានវត្ដមានក្នុងមូលដ្ឋានភូមិសាស្ត្រ និងដោយបានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលបានស្រាវជ្រាវឈានដល់ការឃាត់មុខសញ្ញាក្មេងទំនេីង០២នាក់ ដកហូតកាំបិតផ្គាក់ចំនួន០១ និងបន្ដរកដាវ ដែលក្រុមគេបន្ដលាក់ទុក៖(១)ឈ្មោះ រស់ វួចហៀង ភេទប្រុស អាយុ១៧ឆ្នាំ (អ្នកកាន់កាំបិត) (២)ឈ្មោះ តោ គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ (អ្នកកាន់ដាវ) ទាំង២នាក់រស់នៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាក្មេងទំនើងទាំង២ រួមជាមួយវត្ថុតាងកាំបិតផ្គាក់មកកាន់ការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដេីម្បីបន្ដនីតិវិធី៕