សាខា ក.ប.ប. ខេត្តបាត់ដំបង ដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យទីផ្សារ
សន្តិសុខសង្គម
1.29K

ស្ថិតនៅទីផ្សារសំខាន់ៗក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មន្ត្រីជំនាញ ក.ប.ប. បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទចរាចរលើទីផ្សារ សំដៅធានាបាននូវអនុលោមភាពនៃទំនិញ ការពារផលប្រយោជន៍សេដ្ឋកិច្ឋ សុខុមាលភាពរបស់អ្នកប្រើប្រាស់ និងធានានូវការប្រកួតប្រជែងដោយស្មោះត្រង់។ ជាក់ស្តែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញបាន ត្រួតពិនិត្យទំនិញឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងៗ ដែលជាលទ្ធផល ពុំមានរកឃើញនូវទំនិញខូចគុណភាព ឬមិនមានអនុលោមភាពឡើយ។

យ៉ាងណាមិញ មន្ត្រីយើងបានរកឃើញនូវទំនិញរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ដែលរួមមាន ភេសជ្ជៈ ថ្នាំដុសធ្មេញ ប្រេងកូឡា ។ល។ សរុបចំនួន ៧២.៧០គីឡូក្រាម។ ក្រោយការត្រួតពិនិត្យនិងកសាងកំណត់ហេតុ មន្ត្រីជំនាញបានតម្រូវឱ្យអាជីវករធ្វើកិច្ចសន្យាកែតម្រូវ បញ្ឈប់ការយកទំនិញដែលពុំមានប្រភពពីក្រុមហ៊ុនដើមយកមកលក់បន្តទៅទៀត៕


Telegram