ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី លេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ស្ថិតក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាលកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤បានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទប្រុសករណីកត់កន្ទុយលេខខុសច្បាប់(ឆ្នោតវៀតណាម) ។
កងរាជអាវុធហត្ថបានបញ្ជាក់ថាដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងអរិយក្សត្រ បានចុះបង្ក្រាបជាក់ស្តែងទីតាំងកត់កន្ទុយលេខខុសច្បាប់(ឆ្នោតវៀតណាម) ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។
ជាមួយនោះកងរាជអាវុធហត្ថបានដកហូតវត្ថុតាង ទូរសព្ទចំនួន០១គ្រឿង, ក្រដាសផួយ និងក្រដាសរាម(ក្រដាសកត់កន្ទុយលេខ) មួយចំនួន, ម៉ាស៊ីនគិតលេខ ០១គ្រឿង, សៀវភៅចំនួន ០២ក្បាល, ក្រដាសផ្ដានចំនួន១០សន្លឹក, ប៊ិចចំនួន០១ដើម។បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕