ខេត្តបាត់ដំបង៖ បាបធ្ងន់ណាស់! ខែបុណ្យទានផងកូនអកតញ្ញូបានប្រេីដំបងផងពូថៅ ផងវាយលេីម្តាយបង្កេីតបណ្តាលឱ្យរងរបួស ព្រោះតែខឹងម្តាយស្តីបន្ទោសហេតុការណ៍នេះបានកើតឡើងនៅចំ ណុចក្រុមទី១៣ ភូមិតាកយ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ២០២៤ ។
នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤នេះសមត្ថកិច្ចនគរ បាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការនគរបាលស្រុកបានរៀបចំបញ្ជូនយុវ-ជ-នម្នាក់ ឈ្មោះរុន រិទ្ធី អាយុ ២៣ឆ្នាំ រស់ នៅភូមិតាកយ ឃុំបន្សាយ ត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដើម្បីអនុវត្តតាមច្បាប់ ដោយអនុវត្តតាមការដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា យុ-វ-ជនខាងលេីបានប្រព្រឹត្តិករណីហិ-ង្សា-ដោយចេតនា និងធ្វើឱ្យខូ-ច-ខា-តដោយចេតនាប្រេី(ដំ-ប-ង ឈើនិងពូ-ថៅ)រួមទាំងដុំថ្មផងទៅលេីឈ្មោះ អៀង ឡាង ភេទស្រី អាយុ៤៥ឆ្នាំ(ត្រូវជាម្តា យបង្កើត) បណ្ដាលឱ្យរ-ងរ-បួ-សត្រង់កំភួនដៃខាង ស្ដាំ និងយកពូ-ថៅ-វា-យទូកញ្ចក់តូបលក់កាហ្វេរបស់ជនរងគ្រោះដែលជាអ្នកជិតខាងបណ្ដាលឱ្យបែ- កទូកញ្ចក់។សម្ភារៈដកហូតរួមមាន៖
-ដំ-ប-ងឈើចំនួន០១ប្រវែង៩០សង្ទីម៉ែត្រ
-ពូ-ថៅផ្លែដែកដងឈើចំនួន០១ ប្រវែង ៥០សង្ទីម៉ែត្រ។
តាមលោកអធិការនគរបាលស្រុកថ្មគោល ថាករ ណីនេះ ដោយសារយុ-វជនល្មេីសខាងលេី ខឹងនឹងការស្តីបន្ទោសរបស់ម្តាយខ្លួនទេីបប្រព្រឹត្តិបែបនេះ៕