អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឲ្យសភាព្រហ្មទណ្ឌ ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេចឲ្យជនជាប់ចោទម្នាក់ ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុ./.ករះស្លា./.ប់៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ
សន្តិសុខសង្គម
108

រាជធានីភ្នំពេញ ៖ ក្រោយពីសាលាដំបូងចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តុលាការបានសម្រេចផ្ទន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៨៣ កថាខណ្ឌទី២ ចំណុចខ ចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុចខ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ គួរបញ្ជាក់ផងដែរថា ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសដាក់ទោសពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់។ បន្ថែមពីនេះ តុលាការក៏បានប្រកាសទោសបន្ថែមលើជនជាប់ចោទ ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ។

ថ្លែក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានឲ្យក្រសួងយុត្តិធម៌ប្តឹងទៅឧទ្ធរណ៍លើករណីបុរសបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅស្ពានអាកាសឫស្សីកែវ បណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរងរបួស ដែលជនជាប់ចោទបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះ ៕ដោយ៖លីណា


Telegram