ការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤នេះ
សន្តិសុខសង្គម
111

គ្រប់មណ្ឌលប្រឡងទូទាំងប្រទេសចាប់ផ្ដើមដំណើរការប្រឡងជាធម្មតា

ភ្នំពេញ៖គ្រប់មណ្ឌលប្រឡងទូទាំងប្រទេស បានចាប់ផ្ដើមដំណើរការប្រឡងព្រមៗគ្នា ពុំមាន ការ រាំង ស្ទះ ឡើយ ទោះ បីជាសាលាខ្លះបានរងការជន់លិចដោយសារបញ្ហាភ្លៀងធ្លាក់ ខណៈដែល ក្រសួង អប់ រំ បាន ដោះ ស្រាយ រួចរាល់ និងដំណើរការជាធម្មតា។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ក្នុងឱកាស ចុះ ត្រួត ពិនិត្យ កាត់វិញ្ញាសានៅ មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ។

ការប្រឡង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ គ្រប់បេក្ខជន ទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងចំនួន ៧មុខវិជ្ជា។ សិស្សវិទ្យាសាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមី ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ រីឯសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងលើមុខវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៣-២០២៤នេះ មានបេក្ខជនប្រឡងសរុប ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខជនជ្រើសរើសថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនប្រមាណ៧០ភាគរយ រីឯបេក្ខជ្រើសរើសថ្នាក់វិទ្យាសាស្ត្រមានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ចំពោះមណ្ឌលប្រឡងទូទាំងប្រទេស មានចំនួន ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣បន្ទប់៕


Telegram