អោយកូនសុំទោសដែលកូនបានបង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យ កូនសូមសន្យាថាកូនឈប់ប្រព្រឹទ្ធទង្វើបែបនេះទៀតហើយ ពោលបែបនេះទៅកាន់ម្តាយឪពុកក្រោយពីមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ (មានវីដេអូ)
សន្តិសុខសង្គម
231

ខេត្តប៉ៃលិន ៖ កម្លាំង ប៉ុស្តិ៍ រដ្ឋបាល សង្កាត់ អូរ តា វ៉ៅ និង កម្លាំង នគរបាល អធិការដ្ឋាន ក្រុងប៉ៃលិន បាន ចុះ ឃាត់ខ្លួន ក្មេង ទំនើង ដែល បង្ហោះ ម៉ូតូ ១ ក្រុម នៅ ត្រង់ ចំណុច ផ្លូវ ចូល ទៅ រមណីយដ្ឋាន ទឹកធ្លាក់ ភ្នំ ខៀវ ស្ថិត ក្នុងភូមិ ខ្លុង សង្កាត់ អូរ តា វ៉ៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ដែល ហេតុការណ៍ ចុះ បង្ក្រាប ករណី ក្មេង ទំនើង នេះ បាន ធ្វើ ឡើង កាល វេលា ម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃ ទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាក្រោយពី ទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្រុមក្មេងទំនើង១ក្រុមបង្ហោះម៉ូតូនៅក្នុងភូមិសាស្ត្រខាងលើភ្លាមៗ កម្លាំង នគរបាល ព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ រដ្ឋបាល អូរ តា វ៉ៅ ចុះ ទៅដល់ទីតាំងខាងលើ ដែល ក្រុម ក្មេង ទំនើង កំពុង ធ្វើ សកម្មភាព បង្ហោះ ម៉ូតូ ក៏ ឃាត់ នាំ ខ្លួន ក្មេង ទំនើង ចំនួន ០៩ នាក់ រួម ជាមួយ ម៉ូតូ ចំនួន ០៤ គ្រឿង ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល អូរ តា វ៉ៅ ដើម្បី សួរនាំ អប់រំ ។

ប្រភពដដែលបានបន្ត ទៀត ថា ក្មេង ទំនើង ទាំងអស់រួម មាន ៖ ទី ១. ឈ្មោះ សុ ភី ម៉េ ង ហុង ភេទ ប្រុស អាយុ ១៨ ឆ្មាំ មុខរបរ សិស្ស រស់នៅ ភូមិ ផ្សារ ព្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( ម្ចាស់ ម៉ូតូ ) ទី ២. ឈ្មោះ វ៉ា ន់ សំណាង ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ ផ្សារ ព្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( ម្ចាស់ ម៉ូតូ ) ទី ៣. ឈ្មោះ រ៉ ម ណា រ៉ាត់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ អូរ កម្មករ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( ម្ចាស់ ម៉ូតូ ) ទី ៤. ឈ្មោះ ព្រឹក វាសនា ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ អូរ រអិល ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( ម្ចាស់ ម៉ូតូ ) ទី ៥. ឈ្មោះ ប៉ែន សុខសាន្ត ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ ផ្សារ ព្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( អ្នក រួម ដំណើរ ) ទី ៦. ឈ្មោះ ឆាង ពិ សិទ្ធ ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ អូរ ឈើ ក្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( អ្នក រួម ដំណើរ ) ទី ៧. ឈ្មោះ រ៉ ម បូ រី ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ អូរ កម្មករ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( អ្នក រួម ដំណើរ ) ទី ៨. ឈ្មោះ ប៉ែន លី ថុ ល ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ ផ្សារ ព្រំ ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( អ្នក រួ ដំណើរ ) និង ទី ៩. ឈ្មោះ ដា សុ មិ នា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅ ភូមិ ផ្សារ ព្រំ ជើង ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ( អ្នក រួម ដំណើរ ) ។

លោក បញ្ជាក់ ថា វត្ថុ តាង មាន ម៉ូតូ ម៉ាក ហុងដា ឌ្រី ម ០៤ គ្រឿង មាន ៖ ទី ១- ម៉ូតូ ឆ្នាំ ២០១៣ ព ណ៍ ខ្មៅ ស្លាក លេខ ( គ្មាន ) ទី ២- ម៉ូតូ ឆ្នាំ ២០២០ ព ណ៍ ខ្មៅ ស្លាក លេខ ( គ្មាន ) ទី ៣- ម៉ូតូ ឆ្នាំ ២០១៨ ព ណ៍ ខ្មៅ ស្លាក លេខ ប៉ៃលិន 1C-3710 និង ទី ៤- ម៉ូតូ ឆ្នាំ ២០២៤ ព ណ៍ ខ្មៅ ស្លាក លេខ ប៉ៃលិន 1D-2662 



Telegram